Comments

វិធីងាយៗ ដើម្បីធ្វើពងទាប្រៃឲ្យមានរសជាតិឆ្ងាញ់

☞☞ វិធីងាយៗ ដើម្បីធ្វើពងទាប្រៃឲ្យមានរសជាតិឆ្ងាញ់ មិនងាយខូច
កែច្នៃកសិផលដែលបងប្អូនកសិករមាន ដែលអាចទុកប្រើបានយូរ
ហើយអាចលក់យកកម្រៃបន្ថែមផងដែរ!
ជួយចែកគ្នាចេះធ្វើផង


#គ្រឿងផ្សំ៖
ពងទាឆៅសាបល្អ៥០គ្រាប់  អំបិល កន្លេះគីឡូ  ក្រឡ ឬកែវ។
#វីធីធ្វើ៖
- ដាំទឹកអំបិល រួចទុកអោយត្រជាក់ (រង្វាល់ទៅតាមបរិមាណ១លិចស៊ុត)
- លាងពងទាអោយស្អាតរួចរៀបដាក់ក្នុងក្រឡអោយពេញ ហើយចាក់ទឹកអំបិលចូល យកឈឺខ្ទាស់កុំអោយអោយពងអណ្តែត ផុតទឹកអំបិល។
- រក្សាទុកនៅកន្លែងមានសុវត្ថិភាព ២៥ ថ្ងៃ ទៅ ៣០ថ្ងៃ (យ៉ាងយូរ) រឺ ៣អាទិត្យទៅ ៤អាទិត្យ យ៉ាងយូរ
នោះលោកអ្នកនឹងបានពងទាប្រៃ យ៉ាងឆ្ងាញ់់ពិសារ។
> បញ្ជាក់៖ បើមានពង១ប្រេះ ឬស្រាំ ពងទាំងអស់ហ្នឹងត្រូវស្អុយខូច ឬប្រៃខុសបច្ចេកទេសត្រូវយកពងនោះចេញ។
#វិធីមួយបែបទៀត៖
ទឹកអំបិលមិនបាច់ដាំក៏បាន គ្រាន់តែចាក់ទឹកស្អាតធម្មតាកូរអោយរលាយអំបិល ហើយចាក់លើស៊ុតដែលបានរៀបក្នុងក្រឡអោយលិច ហើយព្រឹកឡើង យកស៊ុតត្រាំនោះហាលថ្ងៃ ២-៣ព្រឹក ហើយយកមករក្សាទុកកន្លែងមានសុវតិ្ថភាព។
#វិធីធ្វើមួយបែបទៀតរហ័សបានទទួលទាន៖ ស៊ុត ១០ គ្រាប់ អំបិល ២៤០g ត្រាំរយៈពេល ១សប្តាហ៍ ទៅ ១០ថ្ងៃ (យ៉ាងយូរ) នឹង បានទទួលទាន (តែវិធីនេះប្រៃផ្នែកសខ្លាំង)។
ជាទម្លាប់ ត្រាំបាន២០ថ្ងៃ បងប្អូនអាចលូក យកមកស្ងោរទទួលទានបណ្តើរៗបានហើយ។
ប្រភព៖  khek Sivannet

SHARE ON:

Hello guys, I'm Tien Tran, a freelance web designer and Wordpress nerd. Sed ut perspiciatis unde omnis iste natus error sit voluptatem accusantium doloremque laudantium, totam rem aperiam, eaque ipsa quae.

    Blogger Comment

0 comments:

Post a Comment