របៀបប្រឡាក់សាច់គោផុយជាប់ខ្លាញ់ទុកអាំងសាបជ្រលក់ទឹកប្រហុក
បើសាច់គោ១គីឡូ ត្រូវប្រើ
ប្រេងខ្យង៣ស្លាបព្រាបាយ
ម្ស៉ៅស៊ុប១ស្លាបព្រាបាយ
ប័រ៥ស្លាបព្រាបាយ
(ផ្អប់ទុកចោល២០នាទីសឹមយកមកដាក់អាំង)
#គ្រឿងផ្សំនិងបៀបធ្វើទឹកប្រហុក
ប្រហុកសាច់២ស្លាបព្រាបាយ
ខ្ទឹមសចិញ្ច្រាំអោយម៉ត់១ស្លាព្រាបាយ
ស្លឹកក្រូចសើច១០សន្លឹកបុកអោយម៉ត់
សណ្តែកដីលីងបុក
គល់ស្លឹកគ្រៃហាន់ល្អិតៗ
ក្រូចឆ្មា
ម្ទេសហាន់តូចៗ
រំដេង៣០ក្រាមហាន់ជាចំណិតស្តើងៗ
ស្លរស១ស្លាបព្រាបាយ
ម្ស៉ៅឆា២ស្លាបព្រាបាយ
ប៊ីចេង១ស្លាព្រាតូច
ទឹកពីរកូនចានចង្កឹះ
#វិធីធ្វើទឹកប្រហុក
ដាក់ឆ្នាំងដាំទឹកអោយពុះ ហើយដាក់ប្រហុកសាច់
ចូលកូរអោយសប់ ដាក់ខ្ទឹម ស្លឹកក្រូចសើច
រំដេងនឹងស្ករចូលកូរអោយសប់ម្តងទៀតទុកអោយពុះ
សឹមយកម្ស៉ៅឆាលាយជាមួយទឹកបន្តិច កូរអោយសប់រួចចាក់ចូលក្នុងទឹកប្រហុកកូរអោយសប់
ដាក់ប៊ីចេង ...ពេលត្រូវការពិសារចាំដាក់សណ្តែកដី
គល់ស្លឹកគ្រៃនឹងច្របាច់ក្រូចឆ្មាម្ទេសចូល ជាការស្រេច។

Hello guys, I'm Tien Tran, a freelance web designer and Wordpress nerd. Sed ut perspiciatis unde omnis iste natus error sit voluptatem accusantium doloremque laudantium, totam rem aperiam, eaque ipsa quae.
Related Posts
- Blogger Comment
Subscribe to:
Post Comments
(
Atom
)
0 comments:
Post a Comment