Comments

Top sell

"ទោះជាអ្នកប្រកែក"
អ្នកណាឈ្នះ
ប៉ុន្តែអ្នកក៏ជាអ្នកចាញ់ដដែល
អ្នកមិនមានផ្លូវ “ប្រកែកដើម្បីអោយអ្នកណាព្រមអ្នកបានទេ”
រឹតតែប្រកែក…….គេរឹតតែប្រឆាំង
(លុះត្រាតែអ្នកព្រមស្តាប់គេមុនសិន)
.
ធ្លាប់អត់
ពេលដែលអ្នកប្រកែកជាមួយអ្នកណា……
ទោះបីអ្នកជាអ្នកត្រូវ!
ទោះបីអ្នកប្រកែកឈ្នះ!
ប៉ុន្តែ……..
.
ប៉ុន្តែគេក៏មិនព្រមទទួលនៅអ្វីដែលអ្នកនិយាយដដែល
រឹតតែប្រកែករឹតតែចាញ់!
ក៏ចប់មិនល្អដដែល!
ធ្លាប់បានលឺតាម Website  អត់បាទ?
ដែលគេនាំគ្នាប្រកែកគ្នារឿង
Iphone ល្អជាង Sumsung?
Sumsung ល្អជាង iphone ?
.
ខ្ញុំឃើញគេប្រកែកគ្នា
បានជាខ្ញុំឈប់មើល
ដល់ពេលជាច្រើនខែបន្ទាប់មក
ខ្ញុំចូលទៅអានទៀត
គេក៏នៅតែប្រកែកគ្នាដដែល
ថាអ្នកណាល្អជាង….
ទោះជាម្ខាងទៀតលើកឧទាហរណ៍
បែបម្ខាងទៀតស៊ូមិនបាន!
ម្ខាងទៀតក៏និង លើកយកចំនុចល្អៗដែលម្ខាងទៀតអត់មាន
យកមកនិយាយដដែល!
.
សរុបកន្លងទៅជាច្រើនខែ…..
ក៏នៅតែមិនទាន់មានអ្នកណាព្រមអ្នកណា!
ខ្ញុំក៏នឹកដល់រឿងមួយ
គេប្រកែកឈ្នះហើយបានអ្វី?
.
ចាញ់ទាំង2នាក់
យើងទទួលបានអ្វីខ្លះហើយនៅបាទ?
រឿងការជឿ
.
វាមិនមានផ្លូវឈ្នះបានទេ!
ដូចបើថ្ងៃនេះខ្ញុំប្រាប់ថាមិនជឿរឿងខ្មោច…..
អ្នកដែលជឿរឿងខ្មោចក៏និងលើកយកបទពិសោធន៍ដែល
គេធ្លាប់ដឹង ឆ្លងកាត់……។ល។ ជាច្រើន
ហើយខ្ញុំក៏យករឿងវិទ្យាសាស្ត្រ មកប្រកែកគ្នា
ចុងក្រោយប្រកែកមិចក៏មិនចប់
.
ថ្មីៗនេះខ្ញុំបានជួបមិត្តចាស់
ធ្វើការលក់ឡានមករយៈពេល6ឆ្នាំហើយ
មុននិងប្តូរខ្លួនឯងពីលក់ឡានជប៉ុនមកលក់ឡាន Mercedes
គេទើបតែយល់រឿងនេះនៅឆ្នាំទី6ដែលគេលក់
ហើយធ្វើអោយគេក្លាយជា Top sale
គេក៏ចូលចិត្តសង្កេតថា….
.
រវាង….
អ្នកលក់ដែលជាកំពូលអ្នកលក់
ជាមួយអ្នកលក់ដែលលក់មិនសូវបាន
.
ជា ខ សង្កេតថា អ្នកលក់ដែលពូកែលំដាប់ Top
មិនបានពូកែរឿងផលិតផលតែម្យាង
ប៉ុន្តែគេ “ពូកែរឿងមនុស្ស”
.
អ្នកលក់ខ្លះពូកែរឿងផលិតផលខ្លាំង
ដឹងទាំងអស់យ៉ាងលំអិត
ដឹងដល់ថ្នាក់រោងចក្រផលិតផ្នែកនេះនៅឯណា? ឈ្មោះអ្វី?
សួរអីដឹងទាំងអស់ ច្បាស់គ្រប់យ៉ាង!!
ប៉ុន្តែលក់មិនបាន?
.
ប៉ុន្តែអ្នកលក់លំដាប់  Top ដែលធ្វើប្រាក់ចំណូលបានខ្ពស់បំផុត!
មិត្តភ័ក្តខ្ញុំប្រាប់ថា…..
ចំណេះដឹងរឿងផលិតផលក៏គួរសម!
ប៉ុន្តែសួរអ្វីជ្រៅៗក៏មិនដឹងដូចគ្នា!
ប៉ុន្តែលក់ដាច់ហើយ អតិថិជនស្រឡាញ់គេខ្លាំង
.
មានហេតុការណ៍មួយ!
គេនិយាយអោយស្តាប់តថា
ធ្លាប់មានអតិថិជន
ឈរប្រកែកជាមួយ អ្នកលក់ដែលលក់មិនសូវដាច់!
អតិជននិយាយអួតសង្សាររបស់គេថា
ឡានមួយនេះសន្សំសំចៃណាស់រត់បាន12km ស៊ីតែ1Lទេ!
អ្នកលក់ម្នាក់នោះក៏និយាយកាត់ភ្លាម!
“15 km ស៊ី15Lតើបង”
.
អតិថិជនបាក់មុខបន្តិច
ព្រោះត្រូវនិយាយបំបាក់មុខនៅចំពោះមុខសង្សាររបស់គេ!
អតិថិជនបាននិយាយមកកាន់អ្នកលក់ថា
នៅក្នុងទីក្រុងធ្វើមិនបានទេ12នោះ?
អ្នកលក់ប្រកែកភ្លាម 15 ធ្វើបានបាទ!
.
ព្រមទាំងទៅយក Catalog យកមកអោយមើល!
ហើយបើក iPad បង្ហាញទៀត
ហើយធ្វើមុខដូចមានមោទនភាពណាស់!
ថាអតិថិជនខុស….
ប៉ុន្តែគេត្រូវ…
.
អតិថិជនបាក់មុខ
ព្រមទាំងនិយាយថា
ចឹងសូមនាមប័ណ្ណ និងឈ្មោះប្អូនទុកចុះ!
ហើយក៏ដើរចេញទៅ!
.
មិត្តភ័ក្តខ្ញុំសួរខ្ញុំថា
ហែងសាកគិតមើល
បើជាហែងនិងត្រឡប់មកទិញជាមួយអ្នកលក់ម្នាក់នេះអត់?
ប្រាកដហើយអត់ ខ្ញុំឆ្លើយ
គេមិនដែលត្រឡប់មកទៀត
ហើយក៏មិនទទួលទូរស័ព្ទរបស់អ្នកលក់និងទៀត
.
ផ្ទុយពីគ្នា
ពាក្យនិយាយចរចារគ្នារបស់ Top sale?
អតិថិជននិយាយថាឡានមួយនេះសន្សំសចៃ 12 L ឯណោះ
catalogចេះតែសរសេរហ្មង ប្អូនគិតថាម៉េចប្អូន បងថាមិនទំនងដល់?
អ្នកលក់ក៏ឆ្លើយភ្លាមថា…
តាមពិតហើយប្រហែលដូចបងនិយាយនិងហើយបាទ!
.
រត់ក្នុងក្រុងឡានវាស្ទះ ធ្វើមិនបានទេ!
អតិថិជននិយាយភ្លាមថា…
ពិតមែននិងពួកនិងវាទៅជឹះនៅក្រៅក្រុងឡានអត់ស្ទះ ហើយយកមកសរសេរ
Top Sale ឆ្លើយ: ត្រូវបាទប្រហែលចឹងហើយបង!
.
ពេលខ្លះគេក៏ឆ្លើយបែបដែលបងប្រាប់ដែរនិង!
យកតួរលេខដែលល្អបំផុតមកដាក់!
បងបើកពូកែស្រាប់ហើយ!
ខ្ញុំជឿបងជាង Catalog នេះទៀតបាទព្រមទាំងសើច….
ព្រមនិងងាកទៅ និយាយជាមួយសង្សារអតិថិជនថា
បើសង្សារបងមកលក់ឡានវិញ
ត្រូវតែជា Top sale ហ្មងបង ខ្ញុំធានា!
.
អតិថិជននាំគ្នាសើចតាម….
អតិថិជនមានអារម្មណ៍មានកំលាំង
មានអារម្មណ៍ល្អដែលមានមនុស្សសរសើរនៅនិងមុខមនុស្សដែលគេស្រឡាញ់
.
អតិថិជនសួរទៀតថា
ប្អូនធ្វើការប៉ុន្មានឆ្នាំហើយ….
Top saleឆ្លើយត្រឡប់ទៅវិញភ្លាម
មិនសូវយូរទេ (តាមពិតជិត10ឆ្នាំ)
ព្រមទាំងនិយាយបន្តទៀតថា….
“យ៉ាងណាបើបងដឹងនៅតិចនិចអីល្អ ក៏ណែនាំខ្ញុំផងណាបាទ”
.
អតិថិជនក៏អួតម៉ាទំហឹង……
បន្លាស់ឡាននេះបងធ្លាប់ប្រើតាំងពី 20 ឆ្នាំមុនហ៎អូន!
.
Top sale ក៏អើ អ តាមៗទៅ….
នៅសុខៗ
អតិថិជនក៏និយាយថា….
លក់ដាច់អត់?
Top saleឆ្លើយថា….
ខ្ញុំលក់មិនសូវពូកែលក់ទេបង!
យ៉ាងណាក៏ត្រូវសិក្សាពីបងជាច្រើនទៀត
សូមផ្ញើខ្លួនផ្ញើប្រាណផងបង!
.
អតិថិជននិយាយឡើងមកថា
បើកក់ប្រើលុយប៉ុន្មាន?
Top saleនិយាយថា….
“សារីនេះកក់តែ3,000$ ទេបង”
អតិថិជនហុចកាត Credit K bank Wisdom មកអោយ
ហើយនិយាយថា “ថ្ងៃនេះមិនបានយកអត្តសញ្ញាណប័ណ្ណមកទេ”
តើអីឡូវនេះបងកក់បានអត់?
Top sale ឆ្លើយបាទបានបង!
.
អតិថិជននិយាយថា….
“តាមពិតមានជាច្រើនកន្លែងស្នើមកហើយ!”
ប៉ុន្តែបងចង់ទិញជាមួយប្អូន!
ផ្ញើមើលឡានបងផង!
.
ហើយបងចង់បានពណ៌អ្វីបាទ? (Top saleសួរ?)
ប្អូនថាបងសាកសមជាមួយពណ៌អ្វី?
Top sale និយាយពណ៌ដែលឡានក្នុងស្តុកមានថា
ពណ៌សនិងពណ៌ខ្មៅបាទ?
អតិថិជនឆ្លើយថា
“បងចូលចិត្តទាំង2 ប្អូនCheckមើលភាពសមរម្យអោយបងមក”
ខ្ញុំនេះស្រែកyes (ក្នុងចិត្ត)
.
មិនមានការនិយាយរឿងកាបញ្ចុះតំលៃកើតឡើងទាំងអស់
ហើយមិនមានការនិយាយតថ្លៃអ្វីទេ
មិត្តភ័ក្តខ្ញុំឃើញការលក់លើកនិងក៏រំភើបខ្លាំង
បើនិយាយត្រង់ៗ
.
Top sale ម្នាក់និងចាញ់រហូតក្នុងការនិយាយ
ប៉ុន្តែគេឈ្នះគឺគេបាន Deal នោះ
តាំងពីពេលនោះមក
តិចនិចនេះមិត្តភ័ក្តខ្ញុំបានយកមកប្រើ
.
ហើយនេះហើយធ្វើអោយ
ឆ្នាំទី៦ដែលគេលក់ឡាន
គេក្លាយទៅជាកំពូលអ្នកលក់ដែលមានអត្រាការលក់
ខ្ពស់បំផុតក្នុងក្រុមហ៊ុន
ដែលធ្វើប្រាក់ចំណូលលើស 300,000$
.
ខ្ញុំស្តាប់ចប់ក៏គិតបានថា
តាមពិតហើយ
ខាងក្នុងចិត្តតូចៗរបស់មនុស្ស
ចង់ deal ជាមួយមនុស្សដែលគេមានអារម្មណ៍សប្បាយចិត្តជាមួយ
ច្រើនជាង ភាពពូកែ /ត្រូវ/ដឹងច្រើន អ្វីក៏តាមតែ..ល។
.
អ្នកលក់ដែលមើលទៅពូកែបែរជាលក់មិនបាន?
អ្នកលក់ដែលមើលទៅធម្មតាមិនមានអីគឺ Top sale
.
គួរអោយវិលមុខមែន…
ប៉ុន្តែពេលដែលស្តាប់ចប់ខ្ញុំយល់ពីពាក្យនេះភ្លាមថា….
“ចាញ់នៃការប្រយុទ្ធ…ប៉ុន្តែឈ្នះសង្គ្រាម”
អ្នកអាចនិងចាញ់ត្រូវគេវាយកំទេចទីក្រុងទៅខ្លះ
ប៉ុន្តែចុងក្រោយសង្រ្គាមលើកនេះអ្នកមានឈ្មោះ
ជាអ្នកឈ្នះសង្រាម
អ្នកអាចចាញ់ខ្លះ
ប៉ុន្តែចុងក្រោយ….អ្នកឈ្នះចិត្តគេ
បានទាំងអស់ Win Win
ខ្ញុំយកកំពូលតិចនិចនេះមកចែកអោយអ្នកបែបFreeៗ
ហើយនាំគ្នាយកទៅប្រើណាបាទ ស៊ូៗមិត្តភ័ក្តកម្ពុជាទាំងអស់គ្នា
……Migael
..........................................................
(មកចូលរួមកសាង អាណាចក្ររបស់មនុស្ស
គិតធំ និង គិតបូកដើម្បីជាកញ្ចក់ ឆ្លុះបញ្ជាំង
ផ្តល់ចំណេះដឹង ផ្តល់អត្ថប្រយោជន៍ អោយសង្គម
ក្នុងពិភពលោកទាំងមូលនេះ ទាំងអស់គ្នា
ណាបាទ!!)

SHARE ON:

Hello guys, I'm Tien Tran, a freelance web designer and Wordpress nerd. Sed ut perspiciatis unde omnis iste natus error sit voluptatem accusantium doloremque laudantium, totam rem aperiam, eaque ipsa quae.

    Blogger Comment

0 comments:

Post a Comment