#យើងទំាងអស់គ្នាត្រូវបានគេបោកប្រាស់មករហូតហ្នឹង!!!
.
.
មេរៀនទី១
.
.
៣ ឆ្នាំរៀនមតេយ្យ
៦ ឆ្នាំរៀនបឋម
៦ ឆ្នាំរៀនវិទ្យាល័យ
៤ ឆ្នាំរៀនមហាវិទ្យាល័យ
.
១៩ ឆ្នាំរៀនមកជិតងាប់
អស់លុយទៅមិនដឹងប៉ុន្មាន? ចប់មកជាកញ្ជះបន្ទប់ម៉ាស៊ីនត្រជាក់ប្រាក់ខែ ៣០០ដុល្លា!!
.
មុខចៅហ្វាយក៏គួរអោយ.....
ពួកម៉ាករួមការងារក៏ប៉ិនច្រណែន ណាទៅពួកអតិថិជនក៏តាប៉ែទៀត!!
.
ទ្រាំៗៗៗ
ទ្រាំមក ៣ឆ្នាំក៏និងរកកន្លែងធ្វើការថ្មី
ពេលរកបានចង្រៃយ!!!
កន្លែងថ្មីក៏មិនខុសអំពីកន្លែងចាស់
យើងគ្រាន់តែផ្លាស់ប្ដូរកន្លែងទុក្ខ!!
ងើបមកតាមពិតគួរតែនិងបានញ៉ាំកាហ្វេ និង អានសៀវភៅដែលចូលចិត្តមុន
តែត្រូវប្រញាប់រត់ទៅរកម៉ាស៊ីនវាយកាត!!
.
ថ្ងៃត្រង់
ចង់ហូបនៅហាងដែលចូលចិត្ត តែនៅឆ្ងាយទៀត
ធ្វើបានត្រឹមហូបបាយក្បែរៗ office ព្រោះខ្លាចត្រឡប់មកចូលធ្វើការមិនទាន់ម៉ោង!!!
.
មានអារម្មណ៍ចង់ចេញពីការងាររហូត
ប៉ុន្តែធ្វើមិនបានព្រោះ......
បង់រំលោះទូរស័ព្ទ បង់រំលោះ ម៉ូតូ
បង់រំលោះឡាន ណានៅបង់រំលោះផ្ទះទៀត!!!
បើលាឈប់ទៅច្បាស់ជាប្តូទៅជិៈកង់ជំនួសជាមិនខាន
.
.
មេរៀនទី២
.
.
ជីវិតចាប់ផ្ដើមដើរស្រុតចុះម្ដងមួយជំហ៊ាន
កន្លងទៅ១០ឆ្នាំ មានកូនរឹតតែត្រូវប្រយ័ត្ន
អត់មានការងារធ្វើ មិនមែនតែយើងម្នាក់ដែលត្រូវអត់ស្លាប់នោះទេ
ដូច្នេះត្រូវទៅធ្វើការដោយភាពបង្ខំចិត្ត
ទោះចៅហ្វាយជេរបែបណាក៏ត្រូវតែទ្រាំ
.
ប៉ុន្តែក៏ប្លែកទៀត.....
យើងជួបបែបនេះមក យើងក៏បែរជានាំគ្នាទៅបង្រៀនកូនទៀតថា
« តាំងចិត្តរៀនណាកូន ធំឡើងនិងបានការងារល្អៗ »
.
ចុងក្រោយពេលដែលយើងស្លាប់ទៅ
យើងមិនបានបន្សល់អ្វីទុកអោយកូនយើងទេ
ប៉ុន្តែយើងចោលកូន ទៅធ្វើជាកូនកាលីនៅក្នុងលោកនេះ
អោយធ្វើការអោយក្រុមហ៊ុនអ្នកផ្សេង អោយអ្នកផ្សេងមាន
នោះគឺកូនយើងហ្នឹងហើយ!!
.
គិតងាយៗណា
អាហ្សេម្ចាស់ហាងកង់ស្លាប់ទៅ ចោលមុខរបរហាង
កង់ទុកអោយកូន
កូនជំនាន់បន្តទៅក្លាយ.... ជាថៅកែ
.
ពូខ្មៅធ្វើការនៅហាងកង់របស់អាហ្សេ
ពេលពូខ្មៅស្លាប់ទៅ ពូខ្មៅនិងមានអ្វីបន្សល់
ទុកអោយកូន?
.
មនុស្សនិងមាន ឬ និងក្រ
វាមិនបានខុសគ្នាពីចំនួនលុយ
តែវាខុសគ្នាគឺវិធីគិត!!!
.
.
មេរៀនទី៣
.
.
អ្នកចង់ឃើញខ្លួនឯងពេលអាយុ៦០ឆ្នាំទៅជាយ៉ាងម៉េច វានៅនិងការគិត
និងការធ្វើរបស់យើងនៅថ្ងៃនេះ
.
ឈប់ធ្វើអោយអ្នកផ្សេងមាន
មកធ្វើអោយខ្លួនឯងមាន
ហើយកុំនិយាយបែបល្ងង់ដោយការប្រាប់ថាមិនចេះលក់ដូរ មិនចេះធ្វើធុរកិច្ច ចេញមកពីពោះម៉ាក់
អ្នកនិយាយមិនបាន អ្នកសរសេរមិនបាន បើកឡានមិនបាន
ហេតុអ្វីឥឡូវនេះធ្វើបាន???
.
រៀនសិក្សារ ហាត់វាទៅបាទ
ចាប់ផ្ដើមពីអ្វីដែលខ្លួនឯងចូលចិត្តចង់ធ្វើវាសិន
ធ្វើដោយមានក្ដីសុខ
ដំបូងៗ អាចរលំ
រលំក៏ស្រេចតែវា រឹតតែរលំរឹតតែពូកែ
ដូចហាត់ជិះកង់ហ្នឹងហើយ
ត្រូវមានដួលខ្លះ
រើសយក
.
និងដួលឥឡូវនេះ ពេលដែលនៅមានកំលាំងងើបឡើងលឿន ឬ ដួលពេលអាយុ ៦០ដួលមកនេះនិងស្លាប់ហ្មងណា??
.
.
អ្នកណាសរសេរទុកមិនដឹង
ប៉ុន្តែខ្ញុំយកមកឆ្នៃតិចតួច
ហើយយកមក Share អោយមិត្តៗបាទ
.
.
.................................................
Creadit to page #អ្នកមានគិតម៉េច?
..............................................................................................................................................

Hello guys, I'm Tien Tran, a freelance web designer and Wordpress nerd. Sed ut perspiciatis unde omnis iste natus error sit voluptatem accusantium doloremque laudantium, totam rem aperiam, eaque ipsa quae.
Related Posts
- Blogger Comment
Subscribe to:
Post Comments
(
Atom
)
0 comments:
Post a Comment