#វិធីធ្វើបង្អែមលត
+ គ្រឿងផ្សំ
- ម្សៅអង្ករ ២០០ក្រាម
- ទឹកស្លឹកតយ ៥០០មីលីលីត្រ
- អំបិល កន្លះស្លាបព្រាកាហ្វេ
- ទឹក ៦០០មីលីលីត្រ
- ខ្ទិះដូង ៤០០មីលីលីត្រ
- ស្ករត្នោត ៤០០ក្រាម (ស្ករដុំ)
- ល័ក្ខពណ៌បៃតង ២-៣តក់ (ដាក់ឬមិនដាក់តាមចំណូលចិត្ត) ដាក់នៅពេលលាយទឹកជាមួយម្សៅ
- ម្សៅពោត ១ស្លាបព្រាបាយកន្លះ
+ វិធីធ្វើ
១. មុនដំបូងអ្នកត្រូវមានឆ្នាំងមួយយកមកដាក់ម្សៅ អំបិល និងទឹកស្លឹកតយបន្ទាប់មកកូរវាឲ្យរលាយ។
២. បន្ទាប់ពីកូរវាឲ្យរលាយរួចហើយ ត្រូវយកទៅដាក់ដាំហើយកូរបន្តទៀតរហូតទាល់តែឆ្អិនល្អ ស្មានមើលប្រហែលជា ៣០ នាទីទើបអ្នកលើកវាចេញ។
៣. បន្ទាប់ពីនោះមកអ្នកត្រូវយកពុម្ពដែលសម្រាប់ធ្វើលតរួចហើយយកម្សៅដែលបានកូរឆ្អិនដួសដាក់ក្នុងពុម្ពនោះបន្ទាប់មកយកសំភារៈសង្កត់ដែលគូរគ្នាជាមួយពុម្ពសង្កត់ពេលនោះអ្នកនិងទទួលបានជារាងបង្អែមលត នៅពេលដែលធ្វើត្រូវមានទឹកដែលមានទឹកកកដាក់ត្រង់ពីក្រោម។
៤. វិធីធ្វើទឹកខ្ទិះដូង និងទឹកស្ករ ត្រូវមានឆ្នាំង រួចចាក់ខ្ទិះដូង ម្សៅពោត អំបិល ១ចុងស្លាបកាហ្វេ កូរបញ្ចូលគ្នាទុកដោយឡែកសិន បន្ទាប់មកយកឆ្នាំងមួយទៀតដាក់ស្ករត្នោត អំបិល ១ចុងស្លាបកាហ្វេ និងដាក់ទឹកឲ្យលិចស្ករ ប្រហែល ១ លីត បន្ទាប់មកទៀតយកទៅដាក់ដាំឲ្យពុះទាំងពីរដូចគ្នាជាការស្រេច៕

0 comments:
Post a Comment