Comments

7 lessons

មេរៀនជោគជ័យ ៧យ៉ាង ដែលគ្មានបង្រៀននៅសាលា

បន្ទាប់ពីបានអាននូវមេរៀនជាច្រើនអំពីភាពជោគជ័យ លោកអ្នកប្រហែលជាមានសមត្ថភាពខ្លះហើយក្នុងវិស័យជំនួញ ដើម្បីទទួលបានភាពជោគជ័យ។ ខាងក្រោមនេះគឺជាមេរៀនដែល លោកអ្នកមិនអាចរៀនបានពីសាលាឡើយ ប៉ុន្តែពីការអនុវត្តផ្ទាល់របស់អ្នក៖

១. បំភ្លេចបរាជ័យ

សហគ្រិនដែលជោគជ័យ ឬអ្នកជំនួញដ៏អស្ចារ្យដឹងយ៉ាងច្បាស់អំពីបរាជ័យ។ ពួកគេមិនខ្លាចបរាជ័យទាំងនោះទេ ហើយពួកគេបន្តដំណើរយ៉ាងស្វាហាប់ បន្ទាប់ពីទទួលបានបរាជ័យនោះ។

២. ធ្វើសកម្មភាពដោយមិនមានការភ័យខ្លាច

មនុស្សគ្រប់គ្នាតែងតែមានភាពភ័យខ្លាច ទោះបីជាពួកគេមើលទៅដូចជារឹងមាំ មានទំនុកចិត្តក៏ដោយ។ ពួកគេខ្លាចបរាជ័យហ្នឹងឯង។ មេដឹកនាំទាំងឡាយមានភាពខុសពីមនុស្សសាមញ្ញត្រង់ពួកគេអាចធ្វើសកម្មភាពទោះបីជាពួកគេមានភាពភ័យខ្លាចយ៉ាងណាក៏ដោយ។

៣. គម្រោងអនាគតគឺជារឿងល្អ ប៉ុន្តែកុំមើលរំលងពេលបច្ចុប្បន្ន

អ្វីដែលយើងរៀនសព្វថ្ងៃនេះគឺការរៀបគម្រោងសម្រាប់អនាគត។ ប៉ុន្តែទោះបីជាលោកអ្នកមាន គម្រោងអនាគតល្អយ៉ាងណាក៏ដោយ តែបើលោកអ្នករៀបចំសកម្មភាពក្នុងពេលបច្ចុប្បន្នមិនបានល្អទេនោះ លោកអ្នកនឹងមិនទទួលបានជោគជ័យឡើយ។

៤. កុំភ័យខ្លាចក្នុងការសួរសំនួរ

បើសិនជាលោកអ្នកមានសំនួរ សូមកុំមានអារម្មណ៍ថាលោកអ្នកនឹងមិនសួរអ្នកដទៃទេ ព្រោះខ្លាចគេថាលោកអ្នកអន់ ឬខ្មាសអៀនឱ្យសោះ។ នៅពេលដែលលោកអ្នកសួរសំនួរនៅក្នុងអង្គ ប្រជុំអ្វីមួយ លោកអ្នកមិនត្រឹមតែបំបាត់ចម្ងល់ខ្លួនឯងទេ ប៉ុន្តែលោកអ្នកកំពុងតែបានជួយអ្នកដទៃទៀតក្នុងការស្រាយភាពមន្ទិលរបស់ពួកគេផងដែរ។

៥. បើសិនជាលោកអ្នកយល់ថាត្រូវធ្វើ គឺវាអ៊ីចឹងហើយ

មានមនុស្សច្រើនណាស់ យល់ថាការងារមួយជាការងារត្រឹមត្រូវ ប៉ុន្តែពួកគេមិនចាប់ផ្ដើមធ្វើវាទេ។ នេះហើយគឺជាបរាជ័យដ៏ធំរបស់មនុស្សភាគច្រើន។ ឯមេដឹកនាំដែលខ្លាំងវិញ បើទោះបី ជាពួកគេត្រូវធ្វើវាតែម្នាក់ឯងក៏ដោយ ពួកគេដើរយ៉ាងស្វាហាប់ ដើម្បីបានសម្រេចនូវអ្វីដែលគេ យល់ថាត្រឹមត្រូវ។

៦. អត់ធ្មត់

គម្រោងការខ្លះចំណាយរយៈពេលយូរខ្លាំងណាស់ក្នុងការទទួលបាននូវភាពជោគជ័យ។ ចេញពីស្ថានភាពរាល់ថ្ងៃ រហូតដល់ពេលទទួលបានជោគជ័យ ជីវិតរបស់លោកអ្នកជួបឧបសគ្គយ៉ាងច្រើន។ ដូច្នេះហើយ ការអត់ធ្មត់ជាក់ស្ដែងរបស់លោកអ្នកមានប៉ុន្មាន ភាពជោគជ័យនឹង មានទំហំប៉ុនហ្នឹងដែរ។

៧. មើលឃើញភាពអស្ចារ្យរបស់អ្នកដទៃ មិនត្រឹមតែយកអ្នកដទៃជាកញ្ចក់នោះទេ

អ្នកដទៃអាចជាសិស្សរបស់អ្នកនៅពេលខ្លះ បើសិនជាលោកអ្នកជាមនុស្សដែលមានសមត្ថភាពខ្លាំង។ ប៉ុន្តែពួកគេអាចនឹងក្លាយទៅជាគ្រូរបស់លោកអ្នកត្រង់ចំណុចដែលលោកអ្នកមិនដែលបានដឹង៕

khmer like

SHARE ON:

Hello guys, I'm Tien Tran, a freelance web designer and Wordpress nerd. Sed ut perspiciatis unde omnis iste natus error sit voluptatem accusantium doloremque laudantium, totam rem aperiam, eaque ipsa quae.

    Blogger Comment

0 comments:

Post a Comment